Advertisement

កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ក្នុងឆ្នាំ២០២៤

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក…

Read More

រដ្ឋមន្ត្រីឧស្សាហកម្ម បានដាក់ឱ្យដំណើរការសេវាកម្មចុះ​បញ្ជីអនឡាញ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធ កម្មសិទ្ធិឧស្សាហកម្ម

កម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។ ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី…

Read More

រដ្ឋាភិបាលអាមេរិក ហាមឃាត់ឡានឆ្លាតវៃដែលផ្ទុកបច្ចេកវិទ្យាចិននៅលើទីផ្សារសហរដ្ឋអាមេរិក ស្ថិតក្រោមហេតុផលហានិភ័យសន្តិសុខជាតិ

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចប់បទប្បញ្ញត្តិមួយ ដែលនឹងហាមឃាត់ឡានឆ្លាតវៃដែលផ្ទុកបច្ចេកវិទ្យាចិននៅលើទីផ្សារសហរដ្ឋអាមេរិក ស្ថិតក្រោមហេតុផលហានិភ័យសន្តិសុខជាតិ។ ការរឹតត្បិតនេះ ក៏ពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់រុស្ស៊ីផងដែរ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក Joe Biden បានបញ្ចប់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការរឹតបន្តឹងលើប្រទេសចិន។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD មានរោងចក្រមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក…

Read More

ក្រុមការងារ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន! ការទិញ-លក់មាស លើបណ្តាញសង្គម

ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍មានការផ្សព្វផ្សាយទិញលក់មាសនៅតាមបណ្តាញសង្គម (Online) ដោយក្រុមជនខិលខូចមានវិធីសាស្ត្រផលិតមាសក្លែងក្លាយ ដោយប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស ដើម្បីបន្លំជនរងគ្រោះ ព្រមជាមួយបច្ចេកទេសកាត់តវីដេអូ ដើម្បីបោកប្រាស់ឱ្យជនរងគ្រោះជឿទុកចិត្ត និងប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តសាកល្បងតាមបែបប្រពៃណីផងដែរ។ ជាការពិតណាស់ការទិញលក់ដែលគ្មានប្រភពច្បាស់លាស់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ ខណៈហាងទិញលក់មាសដែលបានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ការធានាទិញចូលវិញក្នុងតម្លៃសមរម្យតាមលក្ខន្តិកៈដែលបានកំណត់ ដែលអ្នកទិញអាចជឿទុកចិត្តបាន…

Read More

គណៈកម្មការមូលបត្រអាមេរិក ដាក់ពាក្យប្តឹង លោក Elon Musk ក្រោយយឹតពេលក្នុងការប្រកាស ភាពជាម្ចាស់ Twitter ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា

អាមេរិក៖ ថ្មីៗនេះគណៈកម្មការមូលបត្រអាមេរិក (SEC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកំពូលមហាសេដ្ឋីលោក Elon Musk ដោយចោទប្រកាន់ថា លោកមិនបានបង្ហាញពីភាពជាម្ចាស់ភាគហ៊ុនរបស់ Twitter ទាន់ពេលវេលា មុនពេលលោកទទួលបានវេទិកានេះនៅឆ្នាំ២០២២។ SEC អះអាងថា ការពន្យារពេលរបស់ Musk បានអនុញ្ញាតឱ្យលោកទិញភាគហ៊ុនក្នុង «តម្លៃទាបសិប្បនិម្មិត្ត» ដែលបណ្តាលឱ្យមានការបង់ប្រាក់តិចជាង ១៥០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ…

Read More

[WATCH VIDEO] គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តសេចក្តីព្រាងច្បាប់ ធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ដើម្បីជំរុញទេសចរណ៍ ការងារ និងការវិនិយោគ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់នៅថ្ងៃចន្ទទី១៣ ខែមករាថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។ នៅក្រោមផែនការរបស់រាជរដ្ឋាភិបាល ច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាដើម្បីពិចារណា ដោយល្បែងស៊ីសងនឹងលេចឡើងនៅក្នុងកន្លែងកម្សាន្តទ្រង់ទ្រាយធំ។ ទោះបីជាកាស៊ីណូ និងល្បែងស៊ីសងប្រភេទផ្សេងទៀតភាគច្រើនត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃក៏ដោយ ក៏នៅតែមានសកម្មភាពល្បែងស៊ីសងដូចជាការចាក់បាល់ និងល្បែងស៊ីសងផ្សេងទៀត រួមទាំងឆ្នោត។…

Read More

ធនាគារជាតិ បោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំជួញដូរ ៥០០ប៊ីលានរៀល

ធនាគារជាតិនៃកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣០ ក្នុងទំហំ​ជួញ​ដូរ​មាន​ទឹក​ប្រាក់​ប្រមាណ ៥០០ប៊ីលានរៀល កំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតម្លៃ​ចារឹក​ក្នុង​មួយ​ប័ណ្ណ ១ លានរៀល នៅក្នុងឥណប្រតិទានដែលមានកំណត់ នៅតាម ចំនួនឆ្នាំនីមួយៗ។ ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី ៣០ ដល់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៃការដាក់ឱ្យដេញថ្លៃមូលបត្ររដ្ឋ ដោយប្រព្រឹត្តទៅថ្ងៃទី…

Read More

វៀតណាម វ៉ាដាច់ជប៉ុន ក្លាយជាដៃគូនាំចូលទំនិញធំបំផុតទីបីរបស់ប្រទេសចិន ជាលើកដំបូង

វៀតណាម បានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាទិសដៅនាំចេញទំនិញធំជាងគេបំផុតទីបីរបស់ប្រទេសចិន ជាលើកដំបូង ចំពេលផែនការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក បង្ខំឲ្យបណ្តាក្រុមហ៊ុនធំៗចាំបាច់ត្រូវស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ជាពិសេសសម្រាប់សមាសធាតុរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ ទី១៣ ខែមករាកន្លងទៅ បានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ចិន ទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ បានកើនឡើងជិត ១៨% ដល់ចំនួនទឹកប្រាក់…

Read More

Toyota គ្រោងប្រឡូកចូលក្នុងវិស័យអវកាស ជាមួយនឹងការវិនិយោគជាង ៤៤លានដុល្លារ ក្នុងការអភិវឌ្ឍរ៉ុក្កែត

ក្រុមហ៊ុន Toyota Motor Corporation ត្រូវបានគេរាយការណ៍ថា នឹងវិនិយោគទឹកប្រាក់ចំនួន ៤៤,៤លានដុល្លារ នៅក្នុងក្រុមហ៊ុន Interstellar Technologies ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដើម្បីជួយក្រុមហ៊ុនអវកាសឯកជននេះ អភិវឌ្ឍរ៉ុក្កែកដើម្បីបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងផែនដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SpaceDaily។ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានក្រុមហ៊ុន Toyota លោក Akio…

Read More

ឆ្នាំ២០២៤៖ កម្ពុជា រកចំណូលបានជិត ៥០០លានដុល្លារ ពីការនាំចេញអង្ករជិត៦៦ម៉ឺនតោន

សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន គិតជាទឹកប្រាក់បានចំនួន ៤៩១.១៩លានដុល្លារ។ប្រភពដដែល បានបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១…

Read More