Advertisement

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជនជាតិចិន-វៀតណាម រយៈពេល៤ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍ ៤០លើក បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស២១នាក់

(ភ្នំពេញ)៖ ក្នុងរយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជនជាតិចិន-វៀតណាម ឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤០លើក ថយចុះ៦លើក ស្មើនឹង១៣ភាគរយ បណ្តាលឱ្យស្លាប់មនុស្ស២១នាក់ ថយចុះ៨នាក់ ស្មើនឹង២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពឆ្នាំមុន។នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។

បើប្រៀបធៀបនឹងឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា រយៈពេល៤ថ្ងៃនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានបង្កឱ្យមនុស្សរបួសចំនួន ៤៨នាក់ ថយចុះ១១នាក់ ស្មើនឹង១៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤ មានមនុស្សចំនួន ៥៩នាក់ បានរងរបួស។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ចបានអនុវត្តន៍ច្បាប់ចរាចរណ៍លើយានយន្តល្មើសច្បាប់ចំនួន ៣១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១៣គ្រឿង។ សម្រាប់យានយន្តល្មើសច្បាប់ទាំងនេះបណ្តាលមកពីការស្រវឹងស្រាចំនួន២២២នាក់, លើសល្បឿនកំណត់ ៦៥នាក់ និងករណីល្មើសច្បាប់ចរាចរណ៍ផ្សេងៗចំនួន ២៤នាក់ផងដែរ។

របាយការណ៍បានបញ្ជាក់ផងដែរថា សភាពការណ៍សន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាមឆ្នាំ២០២៥ ពុំមានអ្វីកើត ឡើងគួរឱ្យកត់សម្គាល់ឡើយ។ ខណៈបញ្ហាគ្រោះមហន្តរាយរួមមាន៖ អគ្គិភ័យកើតឡើងចំនួន ២១លើក, ឆេះផ្ទះ២១ខ្នង, ឃ្លាំង២, កញ្ចុះ៩ បន្ទប់១ តូប៤ ព្រៃ៧ គំនរក្រដាស១ សមត្ថកិច្ចបានប្រើប្រាស់ទឹកចំនួន ៦១ឡាន៕

Leave a Reply

Your email address will not be published. Required fields are marked *