ភ្នំពេញ៖ ក្រោយពីបានទទួលសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងសាឡាង និងទូកចម្លង ខ្ញុំ ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ទូកចម្លង មេត្តាយោគយល់អធ្យាស្រ័យ សូមកុំជក់បារីនៅលើសាឡាង និងទូកចម្លងពេលកំពុងធ្វើដំណើរ ព្រោះវាអាចបង្ករផលប៉ះពាល់ដល់សុខភាពអ្នកដទៃដែលកំពុងធ្វើដំណើររួមជាមួយបងប្អូនដែរ ជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី។
ការស្នើនេះធ្វើឡើងនៅលើផេកហ្វេសបុកផ្លូវការរបស់ រដ្ឋបាលក្រុងអរិយក្សត្រ ក្រោយពីមានការសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើសាឡាង។
ជាមួយគ្នានេះ លោករដ្ឋបាលក្រុងអរិយក្សត្រ ក៏បានស្នើដល់ ប្រជាពលរដ្ឋទាំងអស់គួរតែរួមគ្នាធ្វើយុទ្ធនាការកាត់បន្ថយ ឈប់ជក់បារី តាមទីសាធារណៈ៕
Leave a Reply