Advertisement

អាជ្ញាធរវៀតណាម បង្ក្រាបក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ធំៗចំនួន៥នាក់ដែល មានទំហំរហូតដល់ទៅ១.២ពាន់លានដុល្លារ

វៀតណាម៖ អាជ្ញាធរនគរបាលជាតិវៀតណាមបានឱ្យដឹងថាសមត្ថកិច្ចមនុស្ស៥នាក់ ដែលជាក្រុមឧក្រិដ្ឋជនសម្អាតសាច់ប្រាក់ ឬលាងលុយកខ្វក់ ក្នុងទំហំទឹកប្រាក់ប្រមាណជា១.២ពាន់លានដុល្លារអាម៉េរិក ដែលក្រុមឧក្រិដ្ឋជន នំាចូលមកពីក្រៅប្រទេស។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារំាង AFP ចេញផ្សាយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥។

ដោយនៅចន្លោះឆ្នំា២០២២- ២០២៤ សមាជិកក្រុមឧក្រិដ្ឋជនសម្អាតសាច់ប្រាក់បានបង្កើតជារូបភាពផ្សេងៗ ដោយរាប់បញ្ចូលទាំងបុគ្គលិកធនាគារ ការក្លែងបន្លំអត្តសញ្ញាណបណ្ណ និងបង្កើតជាគម្រោងធុរកិច្ចប្រមាណជា ១៨៧គម្រោង ដោយបានបើកឱ្យមានដំណើរការជាគណនីធនាគារបែបសាជីវកម្មរហូតដល់ទៅច្រើនជាង៦០០សាជីវកម្មនៅក្នុងប្រទេស។

នៅក្នុងចំណោមគណនីធនាគារទាំងអស់នោះ ត្រូវគេរក្សាទុកដើម្បីផ្ទេរ និងធ្វើសាច់ប្រាក់ឱ្យក្លាយទៅជាសាច់ប្រាក់ស្របច្បាប់ដែលបានទទួលប្រាក់នោះតាមរយៈការបន្លំ ឬក៍តាមរយៈការផ្ទេរចូលមកពីខាងក្រៅស្រុកក្នុងទម្រង់ដទៃទៀត។
យោងតាមរបាយការណ៍ពីនគរបាលវៀតណាមបានគូសបញ្ជាក់បន្ថែមទៀតថា តួលេខទំហំសាច់ប្រាក់ដែលគេបានផ្ទេរចូលមកពីខាងក្រៅស្ថិតនៅក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ១.២ពាន់លានដុល្លារអាម៉េរិក។

អាជ្ញាធរនគរបាលវៀតណាមដដែល បានឱ្យបន្តទៀតថា ការឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងអំពើសម្អាតសាច់ប្រាក់នេះ រួមមានធនាគារិកម្នាក់ដែលធ្វើប្រតិបត្តិការនៅក្រុង ដាណាង បានប្រព្រឹត្តិសម្អាតសាច់ប្រាក់ដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងមាត់ឆ្នេរសមុទ្រភាគកណ្តាលប្រទេស។
នៅក្នុងការឃាត់ខ្លួននោះដែរ អាជ្ញាធររឹបអូសបានប្រភេទត្រាក្លែងក្លាយចំនួន១២២ និងលិខិតបញ្ជាក់ចុះបញ្ជីការពាណិជ្ជកម្មច្បាប់ដើមចំនួន៤០៕

Leave a Reply

Your email address will not be published. Required fields are marked *