Advertisement

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំឃាត់បានជាងធ្វើកាំបិត-ពូថៅ២នាក់

ត្បូងឃ្មុំ : នេះអាចចាត់ទុកបានជាជោគជ័យដ៍មហិមារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានអូស.កជាងធ្វើកាំបិតពូថៅ២នាក់យកមកវាស់កម្ពស់កាលពីថ្ងៃទេ ៦ កុម្ភៈ ឆ្នាំ ២០២៥ ។

ជនដែលជាសត្រូវដ៏ធំធេងចំពោះសន្តិសុខជាតិទាំងនោះមាន ១-ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង)
២-ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង)។

ជាមួយគ្នាសមត្ថកិច្ចយើងក៍រឹបអូសបានវត្ថុតាងយ៉ាងក្រាស់ក្រែលផងដែរមានដូចជាកាំបិត បុ័ងតោ ចំនួន៣ ,កាំបិតស្នៀត ចំនួន៧ ដាវវែងចំនួន៣ ,ដាវខ្លីចំនួន៦, ពូថៅ ចំនួន២ ,កាំបិតផ្គាក់ដងវែងចំនួន៣ , កាំបិតផ្គាក់ដងខ្លីចំនួន១ ,កាំបិតខ្វែវ ចំនួន២ ,ស្រោមដាវធ្វើអំពីឈើចំនួន ៤ , ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១ ,ស្រាមកាំបិតធ្វើពីក្រណាត់ ចំនួន៣ ,ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥​ ។

សូមបញ្ជាក់ថា ដើម្បីសន្តិសុខជាតិមាតុភូមិកាលពីប៉ុន្មានឆ្នាំមុនសមត្ថកិច្ចដ៏អង់អាច់របស់យើងក៏ធ្លាប់បានបង្ក្រាបតាចាស់ម្នាក់ដែលដើរលក់ជំពាមកុំស៊ូផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *