Advertisement

គណៈកម្មការមូលបត្រអាមេរិក ដាក់ពាក្យប្តឹង លោក Elon Musk ក្រោយយឹតពេលក្នុងការប្រកាស ភាពជាម្ចាស់ Twitter ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា

អាមេរិក៖ ថ្មីៗនេះគណៈកម្មការមូលបត្រអាមេរិក (SEC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកំពូលមហាសេដ្ឋីលោក Elon Musk ដោយចោទប្រកាន់ថា លោកមិនបានបង្ហាញពីភាពជាម្ចាស់ភាគហ៊ុនរបស់ Twitter ទាន់ពេលវេលា មុនពេលលោកទទួលបានវេទិកានេះនៅឆ្នាំ២០២២។ SEC អះអាងថា ការពន្យារពេលរបស់ Musk បានអនុញ្ញាតឱ្យលោកទិញភាគហ៊ុនក្នុង «តម្លៃទាបសិប្បនិម្មិត្ត» ដែលបណ្តាលឱ្យមានការបង់ប្រាក់តិចជាង ១៥០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។

លោក Elon Musk បានទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ហើយបានប្តូរឈ្មោះទៅជា X នៅឆ្នាំបន្ទាប់។ យ៉ាងណាទាក់ទិននឹងការទិញយកនេះ ត្រូវបានប្រភពឱ្យដឹងថា មុនពេលទិញយក Musk បានបង្កើតមុខតំណែង និងបានកាន់កាប់ភាគហ៊ុនក្នុងដៃចំនួន ៥%រួចទៅហើយនៅក្នុងខែមីនា។ បើយោងតាមបទប្បញ្ញត្តិរបស់ SEC, Musk ត្រូវបានតម្រូវឱ្យបញ្ចេញកម្មសិទ្ធិនេះត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែលោកបានពន្យារពេលការប្រកាសរហូតដល់ ១១ថ្ងៃបន្ទាប់ពីថ្ងៃផុតកំណត់ឯណោះ។

ទន្ទឹមនឹងនេះ ពាក្យបណ្តឹងរបស់ SEC បានអះអាងថា ការពន្យាពេលលនេះ បានបំភាន់អ្នកវិនិយោគដែលបានលក់ភាគហ៊ុនរបស់ពួកគេក្នុងអំឡុងពេលនោះក្នុងតម្លៃទាប និងបានបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេយ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *