Advertisement

អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន៧ទីតាំងនៅស្រុកគីរីវង់

(តាកែវ៖ )អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃ អាទិត្យ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះរួមមានកម្លាំងនគបាល ទាហ៊ាន និងកងរាជអាវុធហត្ថ ចុះធ្វើការបង្រ្កាបនិងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសដែលក្រុមជនខិលខូចបានធ្វើការលួចដាំខុសច្បាប់នៅតាមជំរាលភ្នំបាយ៉ងកោរ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។
នៅក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កម្លាំងចម្រុះបានធ្វើការកាប់និងដុតបំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន ៧ទីតាំង ដែលមានដើមកញ្ឆាជាង៣ពាន់ដើម នៅលើផ្ទៃដីប្រមាណជាង ១ពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាងទឹកថែមទៀតផង។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវក៍បានធ្វើការណែនាំដល់សមត្ថកិច្ចជាពិសេសសមត្ថកិច្ចនៅមូលដ្ឋានធ្វើការតាមដានឃ្លាំមើលអោយបានញឹកញាប់ និងបន្តចុះពិនិត្យមើលដល់ទីតាំងដើម្បីធ្វើយ៉ាងណាបង្រ្កាបអោយអស់នៅការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះនៅតាមជំរាលភ្នំបាយ៉ង់កោ ក្នុងស្រុកគីរីវង់។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានណែនាំដល់កម្លាំងចម្រុះទាំងអស់ត្រូវចុះបង្រ្កាបការលួចដាំដំណាំកញ្ឆាខុសច្បាប់នៅតាមជួភ្នំបាយ៉ងកោ ក្នុងស្រុកគីរីវង់ រៀងរាល់៣ខែម្ដង និងត្រូវធ្វើដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាទប់ស្កាត់អោយបាននៅការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះអោយអស់៕

Leave a Reply

Your email address will not be published. Required fields are marked *