Advertisement

តំណមសំខាន់ៗដែលបងប្អូនគួរដឹងក្នុងថ្ងៃចូលឆ្នាំចិន?

ប្រជាជនចិនទូទាំងពិភពលោកចាប់ផ្តើមរៀបចំទទួលថ្ងៃចូលឆ្នាំប្រពៃណីចិន។ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ របស់វេបសាយThe Telegraph នៅថ្ងៃចូលឆ្នាំ បងប្អូនប្រជាជនចិនគួរចៀសវាងចំនុចមួយចំនួន ឬអាចនិយាយថា មានតំណមមួយចំនួនសម្រាប់ប្រជាជនចិនក្នុងថ្ងៃចូលឆ្នាំ ដូចខាងក្រោម៖

១. ថ្នាំ៖ លេបថ្នាំថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិន មានន័យថា មានអ្នកណាម្នាក់នឹងត្រូវឈឺថ្កាត់ពេញមួយឆ្នាំ។
២. អាហារពេលព្រឹក៖ មិនគួរទទួលទានបបរឡើយ ព្រោះវាជារបស់សម្រាប់មនុស្សក្រខ្សត់ ដែលតែងហូបបបរសម្រាប់អាហារពេលព្រឹក។
៣. បោកខោអាវ៖ បងប្អូនប្រជាជនចិនមិនគួរបោកគក់សម្លៀកបំពាក់នៅថ្ងៃដំបូងនិងថ្ងៃ ទី២នៃថ្ងៃចូលឆ្នាំឡើយ ព្រោះថា ថ្ងៃទាំងពីរនេះត្រូវជាថ្ងៃដែលកំណើតរបស់ទេវតាទឹក (Shuishen)
៤. កក់សក់៖ មិនត្រូវកក់សក់នៅថ្ងៃដំបូងឡើយ។ កក់សក់ដូចលាងជម្រះសំណាងនិងជោគជ័យសម្រាប់ឆ្នាំថ្មីដូច្នេះដែរ។

៥. វត្ថុមុតស្រួច៖ គួរចៀសវាងការប្រើប្រាស់កាំបិតឬកន្ត្រៃយ៍ ព្រោះបើមានគ្រោះថ្នាក់កើតឡើងវាត្រូវគេចាត់ទុកថាជាគ្រោះចង្រៃនិងធ្វើឲ្យខាតបង់ទ្រព្យធន។
៦. ចេញដើរលេងក្រៅ៖ ស្ត្រីភេទមិនគួរចេញពីផ្ទះឡើយ បើមិនដូច្នេះទេគេអាចនឹងប្រឈមសំណាងអាក្រក់នៅឆ្នាំបន្ទាប់។ កូនស្រីដែលការហើយក៏មិនអាចទៅលេងផ្ទះម្តាឪពុកនាងបានដែរ ព្រោះគេមានជំនឿថា នាងអាចនាំយកសំណាងអាក្រក់ឲ្យឪពុកម្តាយ និងធ្វើឲ្យខាតបង់ទ្រព្យសម្បតិ្តនិងពិបាករកស៊ី។
៧. បោសផ្ទះ៖ បើសិនអ្នកបោសផ្ទះនៅថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំ វាដូចជាអ្នកបោសទ្រព្យសម្បតិ្ត និងលាបសំណាងចេញពីផ្ទះដូចគ្នា។

៨. ក្មេងយំ៖ គេមានជំនឿថា ក្មេងយំ អាចនាំយកសំណាងអាក្រក់សម្រាប់គ្រួសារ។ ដូច្នេះឪពុកម្តាយត្រូវធ្វើយ៉ាងណាកុំឲ្យក្មេងមិនសប្បាយចិត្តនិងយំនៅថ្ងៃចូលឆ្នាំ។
៩. ចោរ៖ បើមានចោរលួចឆក់កាបូបលុយ គេមានជំនឿថា ទ្រព្យសម្បត្តិទាំងអស់របស់អ្នកក៏នឹងបាត់បង់ទៅតាមនោះដែរនៅឆ្នាំបន្ទាប់។

១០. បំណុល៖ មិនគួរឲ្យគេខ្ចីលុយនៅថ្ងៃចូលឆ្នាំឡើយ ហើយរាល់បំណុលដែលជំពាក់គេក៏ត្រូវបង់ឲ្យហើយមុនថ្ងៃចូលឆ្នាំដែរ។ ប្រសិនបើនរណាម្នាក់ឲ្យជំពាក់លុយអ្នក ចូរកុំទៅតាមទារគេដល់ផ្ទះ ព្រោះវានាំចង្រៃដល់អ្នករាល់ឆ្នាំ។
១១. ខោអាវរហែក៖ ស្លៀកពាក់ខោអាវដែលរហែករិចរិលនាថ្ងៃចូលឆ្នាំ ធ្វើឲ្យអ្នកជួបតែសំណាងអាក្រក់។
១២. សម្លាប់សត្វ៖ ឈាមត្រូវគេចាត់ជាប្រផ្នូលមិនល្អ ដែលនាំឧបទ្រពចង្រៃដល់អ្នក។
១៣. ផ្តល់អំណោយមួយចំនួន៖ អំណោយមួយចំនួនដូចជានាឡិកា និងកន្ត្រៃយ៍សុទ្ធតែជាវត្ថុតំណាងឲ្យសំណាងមិនល្អ បើតាមវប្បធម៌ចិន។
១៤. ការទទួលចូលឆ្នាំថ្មី៖ បើតាមទំនៀមទម្លាប់ចិន ប្រជាជនទាំងអស់ត្រូវនៅដល់យប់ដើម្បីស្វាគមន៍ចួលឆ្នាំថ្មី ហើយបាញ់កាំជ្រួច ដុតផាវដើម្បីបណ្តេញឧបទ្រពចង្រៃនិងសំណាងមិនល្អឲ្យទៅឲ្យឆ្ងាយផង៕

Leave a Reply

Your email address will not be published. Required fields are marked *