ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៣ មករានេះ បានសម្រេចឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំ«ខណ្ឌចែកទ្រូងផ្លូវ»នៅផ្លូវ៦០ម៉ែត្រ។ ការសម្រេចនេះ ក្រោយពី ផ្លូវ៦០ម៉ែត្រ ដែលបានឆក់យកជីវិតអ្នកបើកបរជាបន្តបន្ទាប់។
ការណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត គឺធ្វើឡើងក្នុងពិធីបិតសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករានេះ។
ជាមួយគ្នានេះផងដែរ អាជ្ញាធរពាក់ព័ន្ធនឹងពង្រឹងឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសនៅពេលយប់ និងអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ៕
Leave a Reply