អាមេរិក ៖ ប្រភពពីសារព័ត៌មាន The Information បានរាយការណ៍មកថា TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក ចំថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលការហាមប្រាមរបស់សហព័ន្ធចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ប្រសិនបើ TikTok បិទសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅសហរដ្ឋអាមេរិក លទ្ធផលនឹងផ្ទុយពីច្បាប់កំណត់។ ច្បាប់នេះនឹងកំណត់ការហាមប្រាមតែលើការទាញយក TikTok ថ្មីនៅលើកម្មវិធី Apple ឬ Google ។ TikTok ផ្ទាល់និងក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនអណាព្យាបាលរបស់ TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់របស់ Reuters ទេ។
គួរជម្រាបថា TikTok អាចបើកដំណើការឡើងវិញ ឬអត់ លុះត្រាតែតុលាការកំពូលសហរដ្ឋអាមេរិកអន្តរាគមន៍ទប់ស្កាត់ការហាមឃាត់របស់សហព័ន្ធ ដែលកំណត់ឱ្យក្រុមហ៊ុនមេចិនរបស់ TikTok គឺ ByteDace ដកហូតប្រតិបត្តិការនៅសហរដ្ឋអាមេរិក ឬត្រូវលក់កម្មវិធីនេះ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក នឹងមិនអាចចូលប្រើប្រាស់ TikTok នៅថ្ងៃអាទិត្រខាងមុខបានទេ ហើយប្រសិនបើមិនអាចរក្សាវត្តមាននោះ TikTok នឹងលែងមានសម្រាប់ការទាញយកថ្មីនៅលើទឹកដីអាមេរិកទៀតហើយ សូម្បីតែអ្នកប្រើប្រាស់ដែលមានស្រាប់ ឬអ្នកប្រើប្រាស់ចាស់ៗ ក៏លែងអាចចូលប្រើកម្មវិធីនេះបានផងដែរ។
ជុំវិញការទិញលក់កម្មវិធី TikTokក៏មានដំណឹងលិចលឺផងដែរថា ប្រទេសចិនអាចនឹងស្នើឱ្យលោក Elon Musk ទទួលបានប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក ដើម្បីជៀសវាងការហាមឃាត់។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយ។ ការស្នើនេះកើតឡើង ពេលដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិកពិចារណាលើច្បាប់ដែលអាចបង្ខំ ByteDance ឱ្យលក់ផ្នែករបស់ TikTok នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី ១៩ខែមករា។
ប្រសិនបើផែនការឆ្ពោះទៅមុខ លោក Elon Musk នឹងគ្រប់គ្រងទាំងអាជីវកម្មរបស់ X និង TikTok របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាគឺស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយទាំង TikTok និង លោក Elon Musk មិនបានបញ្ជាក់ពីការចូលរួមនោះទេ។
សូមរំលឹកផងដែរថា ប្រធានាធិបតី Joe Biden បានចុះហត្ថលេខាកាលពីខែមេសាឆ្នាំមុនលើច្បាប់ដែលតម្រូវឱ្យ Bytedance លក់ទ្រព្យសម្បត្តិរបស់ខ្លួននៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី 19 ខែមករា ឆ្នាំ 2025 ឬប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស គិតមកទល់នឹងពេលនេះ ទិន្នន័យអ្នកប្រើប្រាស់ មួយភាគបីនៃប្រជាជនអាមេរិកចំនួន 170 លាននាក់ មិនអាចប្រើប្រាស់កម្មវិធីបានឡើយ។
ស្របពេលនេះផងដែរ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាម៉េរិកជាច្រើនបានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ថ្នាលរបស់ប្រទេសចិនមួយ ហៅថា “Xiao hong shu” ដែលជាថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិន។ ថ្នាលនេះមានន័យថា “សៀវភៅក្រហមតូច” ដែលត្រូវបានហៅកាត់ដោយអ្នកប្រើប្រាស់អាម៉េរិកថា “RedNote” ហើយបច្ចុប្បន្នបាននិងកំពុងស្ថិតនៅលេខរៀងកំពូលនៅក្នុង App Store របស់ Apple សហរដ្ឋអាម៉េរិក៕
Leave a Reply