Advertisement

កប៉ាល់ដឹកប្រេងរាប់សិបគ្រឿងដែលដឹកប្រេងចេញពីរុស្ស៊ី បានទម្លាក់យុថ្កាចុះ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មថ្មីបន្ថែម

បរទេស៖យ៉ាងហោចណាស់ កប៉ាល់ដឹកប្រេង ៦៥ គ្រឿងបានទម្លាក់យុថ្កាដើម្បីឈប់សំចតនៅទីតាំងជាច្រើន រួមទាំងនៅឆ្នេរសមុទ្រចិន និងរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់កញ្ចប់ទណ្ឌកម្មថ្មីនៅថ្ងៃទី ១០ ខែមករា នេះបើយោងទៅតាមទិន្នន័យតាមដានកប៉ាល់កាលពីថ្ងៃចន្ទ។

នាវាដឹកប្រេង ៥ គ្រឿងបានឈប់សំចតនៅកំពង់ផែចិន ហើយ ៧ គ្រឿងទៀតបានបោះយុថ្កាសំចតនៅប្រទេសសិង្ហបុរី ហើយនាវាផ្សេងទៀតបានឈប់នៅជិតប្រទេសរុស្ស៊ីក្នុងសមុទ្របាល់ទិក និងចុងបូព៌ា នេះបើយោងតាមការវិភាគរបស់ Reuters ដោយផ្អែកលើទិន្នន័យតាមដានកប៉ាល់ MarineTraffic និង LSEG ។
រតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ី Gazprom Neft និង Surgutneftegaz ក៏ដូចជាលើនាវាចំនួន ១៨៣ ដែលបានដឹកជញ្ជូនប្រេងពីរុស្ស៊ី ដោយសារអាមេរិកបានកំណត់ថាវាជាគោលដៅនៃប្រាក់ចំណូលដែលទីក្រុងម៉ូស្គូប្រើប្រាស់សម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។
ទាំងនេះរួមបញ្ចូលទាំងនាវាដឹកប្រេងចំនួន ២៥ គ្រឿងផ្សេងទៀតដែលឈរជើងនៅជុំវិញទីតាំងផ្សេងៗ រួមទាំងកំពង់ផែអ៊ីរ៉ង់ និងនៅជិតព្រែកជីក Suez ផងដែរ។
សូមបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថាប្រហែល ១០% នៃចំនួននាវាដឹកប្រេងពិភពលោកត្រូវរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *