Advertisement

អាជ្ញាធរថៃព្យាករថា មួយសប្តាហ៍ដំបូងនៃខែមីនា អាកាសធាតុនឹងឡើងក្តៅខ្លាំង ដោយតំបន់ខ្លះសីតុណ្ហភាពអាច ហក់ដល់៤០អង្សាសេ

បាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករថា ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃខែមីនា អាកាសធាតុនៅប្រទេសថៃ នឹងឡើងក្តៅខ្លាំង ដោយតំបន់ខ្លះសីតុណ្ហភាពអាច ហក់ដល់៤០អង្សាសេ ឬលើសពីនេះទៀតផង។តាមការព្យាករដែលចុះផ្សាយដោយសារព័ត៌មាន Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈ, ទីក្រុងបាងកក នឹងចាប់ក្តៅមុនគេ បន្ទាប់មកសីតុណ្ហភាពនឹងចាប់ផ្តើមឡើងនៅតំបន់កណ្តាល ភាគខាងកើត និងភាគឦសាន ដោយជាមធ្យមនឹងមានចន្លោះពី៣៧-៣៩អង្សាសេ ខណៈតំបន់ខ្លះ នឹងកើនលើស៤០អង្សាសេឯណោះ។

មូលហេតុគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់កម្រិតមធ្យម ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង នឹងចុះខ្សោយបណ្តាលឲ្យមានខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍តិច។

កត្តានេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់តិចនៅផ្នែកខាងលើនៃប្រទេសថៃ និងរុញសីតុណ្ហភាពឲ្យឡើងខ្ពស់ជាពិសេសនៅពេលថ្ងៃ។ជាមួយគ្នានេះ ប្រទេសថៃក៏បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងអំឡុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅខែមេសាខាងមុខផងដែរ ដោយប្រកាសឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នព្រោះថា សីតុណ្ហភាពអាចហក់ឡើងដល់ទៅជាង ៤០អង្សាសេឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *