Advertisement

មនុស្ស២នាក់បានស្លាប់ និងរបួសរាប់សិបនាក់ បន្ទាប់ពីបាក់ស្ពានមួយកន្លែងក្នុងប្រទេសប៉េរូ

បរទេស ៖ ស្ពានមួយកន្លែង នៅក្នុងប្រទេសប៉េរូ បានបាក់ បណ្តាលឲ្យឡានក្រុងមួយគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេ ពេលកំពុងបើកបរ នៅលើនោះ ជាហេតុនាំឲ្យមានមនុស្ស២នាក់បានស្លាប់ និងរបួសរាប់សិបនាក់ ផ្សេងទៀត កាលពីថ្ងៃសុក្រ។

អាជ្ញាធរបាននិយាយថា ឡានក្រុងមួយគ្រឿងនេះ ដឹកមនុស្សជាង៥០នាក់ ហើយស្ពានបាក់ មានប្រវែង ៦០ម៉ែត្រ ជាស្ពានដែលត្រូវបានសាងសង់ឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មានទីតាំង នៅផ្លូវហាវ៉េ Panamerican។ មូលហេតុនៃការបាក់ ត្រូវបានសង្ស័យ លើបញ្ហាសសរកណ្តាលនៃស្ពាន នេះបើយោងតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Martino ។

ក្រសួងមហាផ្ទៃប៉េរ៉ូ បាននិយាយថា មន្ត្រីប៉ូលិសជាង ៥០នាក់ និងអ្នកពន្លត់អគ្គិភ័យ ១០០នាក់ បានចូលរួម ក្នុងប្រតិបត្តិការជួយសង្គ្រោះ។ សាកសពអ្នកបើកបររថយន្តក្រុង និង អ្នករួមដំណើរម្នាក់ ត្រូវបានគេទាញចេញពីក្នុងទឹក ហើយមនុស្សចំនួន ៤១ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ៕

Leave a Reply

Your email address will not be published. Required fields are marked *