Advertisement

តម្លៃផ្លែទុរេនក្នុងប្រទេសវៀតណាមធ្លាក់ថ្លៃកាន់តែខ្លាំង ក្រោយពិនិត្យឃើញសារធាតុគីមី Basic Yellow 2 ដែលអាចបង្កមហារីក

វៀតណាម៖ តម្លៃទុរេនចេញពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គរបស់ប្រទេសវៀតណាម បានធ្លាក់ចុះពី ៦0-៧០ ភាគរយ មកនៅត្រឹម ៤៧ ០០០ ដុង (១,៨៦ ដុល្លារ)/គីឡូក្រាម ក្រោយប្រទេសចិនរឹតត្បឹតការនាំចូល ដោយទាមទារការធ្វើតេស្តសុវត្ថិភាពរកសារធាតុគីមីជាមុនសិន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍កន្លងទៅ។

ទុរេនគុណភាពល្អលេខ ១ ត្រូវបានគេទិញចេញពីចម្ការក្នុងតម្លៃ ៦២ ០០០ ដុង/គីឡូក្រាម និងគុណភាពល្អលេខ ២ លក់នៅតម្លៃ ៤៧ ០០០ ដុង/គីឡូក្រាម។ ការនាំចេញទុរេនមិនទាន់បានធូរស្បើយទេ ចាប់តាំងពីប្រទេសចិនដាក់ចេញនូវការទាមទារឱ្យមានការត្រួតពិនិត្យលើទុរេន ដើម្បីរកមើលក្រែងលោរមានសារធាតុគីមី Basic Yellow 2 ដែលអាចបង្កមហារីក។ កត្តានេះបានបង្កឱ្យមានការពន្យារពេលក្នុងការនាំចេញទុរេន និងការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង។

ពាណិជ្ជករដដែលបានបន្តថា ពាណិជ្ជករជាច្រើនកំពុងលុបចោលកិច្ចសន្យាទិញធំៗដែលពួកគេបានព្រមព្រៀងពីម្ចាស់ចម្ការ បើទោះបីជាបានបង់ប្រាក់បញ្ញើរួចហើយក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *