Advertisement

ក្រសួងសុខាភិបាល រកឃើញផលិតផលថ្នាំ២ប្រភេទ SUPER XL និង AMOUR មានផ្ទុកសារធាតុហាមឃាត់ Sildenafil ប៉ះពាល់ដល់អាយុជីវិត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញផលិតផល SUPER XL និង AMOUR មានផ្ទុកសារធាតុហាមឃាត់ Sildenafil។ ក្រសួងសុខាភិបាល បានជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការស្រាវជ្រាវរបស់ភ្នាក់ងារត្រួតពិនិត្យឱសថ និងលទ្ធផលរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា…

Read More

ក្រុមហ៊ុនចិន Alibaba គ្រោងបោះទុនជាង ៥០ពាន់លានដុល្លារនៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត្ត AI របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ

ចិន៖ ក្រុមហ៊ុនចិន Alibaba បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៣៨០ពាន់លានយន់ (ប្រហែល ៥២.៤៤ពាន់លានដុល្លារ) នៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត្ត AI របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ការវិនិយោគដ៏សំខាន់នេះ បញ្ជាក់ពីមហិច្ឆតារបស់ Alibaba ក្នុងការឈានមុខគេក្នុងកំណើនដែលជំរុញដោយ AI…

Read More

រដ្ឋាភិបាល៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់

រាជរដ្ឋាភិបាល តាមរយៈក្រសួងសារធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់។ការលើកឡើងបែបនេះ បន្ទាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ បានបើកដំណើរការបណ្តោះអាសន្នរយៈពេល ៣ខែ និងមានស្ថានភាពរលូនល្អ។ យោងតាមហ្វេសប៊ុករបស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥​ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ…

Read More

បុរសជនជាតិកូរ៉េបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសជាសាធារណៈ

សៀមរាប៖ បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសជាសាធារណប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន។ បុរសរូបនេះ គឺជាអ្នកបកប្រែភាសាបន្ត ពីមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ទេសចរកូរ៉េ ដែលបាននាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយអំឡុងពេលនោះមគ្គុទេសក៍រូបនេះ បានបត់ជើងតូចដាក់ដប ហើយចាក់ចោល នៅបរិវេណអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។…

Read More

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់ជើងឯក រាជធានីភ្នំពេញ តំបន់ប្រឡាយអូរខ្សាច់ ខេត្តកំពង់ស្ពឺ និងតំបន់ព្រែកពាមសត្ថា…

Read More

បុរសម្នាក់ពាក់ព័ន្ធករណីលក់រថយន្ដ ប្រើឯកសារក្លែងក្លាយ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលក់រថយន្ដមួយគ្រឿង ម៉ាក Toyota Land Cruiser ឆ្នាំ២០១០ ឡើងស៊េរីឆ្នាំ២០២២ ក្នុងតម្លៃ៣១០០០ដុល្លារ ដែលប្រើប្រាស់ឯកសារក្លែងក្លាយ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដឹងរបស់ឈ្មោះ សូល រិទ្ធ អាយុ៣៦ឆ្នាំ ដែលបាននាំឈ្មោះ…

Read More

រោងចក្រសំបកកង់នៅក្រចេះ ត្រូវការជ័រកៅស៊ូសម្រាប់ផលិតសំបកកង់រថយន្តប្រមាណ ៥ ទៅ៦ម៉ឺនតោនក្នុងមួយឆ្នាំ

ក្រចេះ៖ ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ ក្នុងមួយឆ្នាំរោងចក្រត្រូវការជ័រកៅស៊ូសម្រាប់ផលិតសំបកកង់រថយន្តប្រមាណ ៥ ទៅ៦ម៉ឺនតោនក្នុងមួយឆ្នាំ។នេះបើតាមការឱ្យដឹងរបស់លោក Chen Gangនាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR។ លោក Chen Gang បានឱ្យដឹងថា ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ជាក្រុមហ៊ុនធំលំដាប់លេខ២ នៅក្នុងប្រទេសចិន បានមកដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល…

Read More

រដ្ឋាភិបាល ប្តេជ្ញាបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឱ្យដឹងថា កម្ពុជា បានប្តេជ្ញាបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីទាក់ទាញកំណើនវិនិយោគ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ថ្លែងក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ” កាលថ្ងៃទី២០ ខែកុម្ភៈ…

Read More

មន្រ្តីជាន់ខ្ពស់កសិកម្ម៖ តម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំនេះខ្ពស់ ចន្លោះពី៦០០០ ទៅ៦ ៦០០រៀល ក្នុងមួយគីឡូក្រាម

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ថានភាពទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំនេះ មានតម្លៃខ្ពស់ដូចឆ្នាំ២០២០ ដែលមានតម្លៃចន្លោះពី៦០០០ ទៅ៦ ៦០០រៀល ក្នុងមួយគីឡូក្រាម។ លោកបានលើកឡើងបែបនេះ ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល ជាពិសេសដំណាំឧស្សាហកម្ម ដំណាំស្វាយចន្ទី ទីតាំងឃ្លាំង ស្ថានភាពទីផ្សារ…

Read More

សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ចង់វិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីនៅកម្ពុជា

សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីលើសម្បទានដីសេដ្ឋកិច្ច ដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង តុង(WANG TONG) អគ្គលេខាធិការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។…

Read More