Advertisement

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលជាង៤១លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុប ៤១ ៥៨៨ ១៧២ ដុល្លារអាម៉េរិក កើនជាង២០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៤ ៥៥៨ ៥១១ ដុល្លារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន៣៤ ៥៦៣…

Read More

លោក យ៉ង សាំងកុមារ បញ្ជាក់ពីមូលហេតុនៃការប្រែប្រួលតម្លៃស្រូវចន្លោះចុងឆ្នាំ ២០២៣, ២០២៤ និងខែមករា ២០២៥

តម្លៃស្រូវនាពេលបច្ចប្បន្នមានការខុសគ្នារវាងប្រភេទពូជដោយមានស្រូវពូជខ្លះមានតម្លៃល្អ និងស្រូវពូជខ្លះតម្លៃមិនសូវបានល្អ ដោយស្រូវផ្ការំដួល ស្រូវសុម៉ាលី ស្រូវសែនក្រអូបមានតម្លៃល្អ ចាប់ពី ១២០០រៀលឡើងទៅ, តម្លៃស្រូវស្រងែស្រាលចន្លោះពីជាង ៩០០ ទៅ ១០០០ រៀលមួយគីឡូ។ចំណែកស្រូវពូជ OM ៥៤៥១ ស្រូវ IR ជាដើមមានតម្លៃចន្លោះពី ៧៥០ ទៅ ៨២៥…

Read More

រថយន្តអគ្គិសនីមានការប្រើប្រាស់កើនឡើងជាង៦០០% នៅឆ្នាំ២០២៤ និងមាននិន្នាការកើនឡើងនាឆ្នាំបន្តបន្ទាប់

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះថា នៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។លោកបន្តថា ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី…

Read More

ចិន កំពុងពិចារណាទិញយករោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តកំពូលអាល្លឺម៉ង់ Volkswagen

ក្រុមមន្ត្រី និងអ្នកធុរកិច្ចរបស់ចិនជាច្រើន កំពុងសម្លឹងឃើញលទ្ធភាពក្នុងការទិញយករោងចក្រផលិតរថយន្តអាល្លឺម៉ង់មួយចំនួនដែលគ្រោងនឹងបិទទ្វារ ជាពិសេសលើរោងចក្ររបស់ក្រុមហ៊ុន Volkswagen។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ការទិញយករោងចក្រទាំងនេះ អាចនឹងអនុញ្ញាតឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បង្កើតឥទ្ធិពលរបស់ខ្លួននៅក្នុងឧស្សាហកម្មរថយន្តដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ដែលជាកន្លែងសម្រាប់ការផលិតរថយន្តម៉ាកយីហោដ៏ចំណាស់ និងល្បីល្បាញបំផុតមួយចំនួន។ គួរឲ្យដឹងផងដែរថា កន្លងមកក្រុមហ៊ុនរបស់ចិន បានវិនិយោគលើវិស័យជាច្រើននៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប រាប់ចាប់ពីវិស័យទូរគមនាគមន៍ រហូតដល់មនុស្សយន្ត ប៉ុន្តែពួកគេនៅមិនទាន់មានរោងចក្រផលិតរថយន្តបែបប្រពៃណី នៅទីនោះ…

Read More

ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%ខណៈត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើង

ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី១៧ មករា ឆ្នាំ២០២៥ថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ អ្នកនាំពាក្យបានលើកឡើងថាប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី…

Read More

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ ដែលមានតម្លៃប្រមាណ២៣៥លានដុល្លារ ចាប់ផ្តើមខួងត្រៀមចាក់គ្រឹះ ឆាប់ៗខាងមុខនេះហើយ

ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និង ដឹកជញ្ជូន កំពុងតែពិនិត្យសិក្សាស្រាវជ្រាវ ដើម្បីត្រៀមដំណើរការសាងសង់គម្រោង«មិត្តភាពកម្ពុជា-កូរ៉េ»តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ។គម្រោងនេះ មិនទាន់កំណត់ពីពេលវេលាជាក់លាក់ ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការនៅឡើយទេ។នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ដល់សារព័ត៌មានក្រុងស្រុកនៅថ្ងៃទី ១៦ មករា កន្លងទៅនេះ។ យោងតាមព័ត៌មានចុងក្រោយនៃការវិវត្តចុងក្រោយនៃគម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ»…

Read More

[WATCH VIDEO] ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេសឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន

រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស គ្រឹះដ្ឋានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថាន នៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន…

Read More

[WATCH VIDEO] កម្មវិធីកម្សាន្តTikTok គ្រោងបិទដំណើការនៅថ្ងៃអាទិត្យនេះ សម្រាប់អ្នកប្រើប្រាស់ទូទាំងសហរដ្ឋអាមេរិក

អាមេរិក ៖ ប្រភពពីសារព័ត៌មាន The Information បានរាយការណ៍មកថា TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក ចំថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលការហាមប្រាមរបស់សហព័ន្ធចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ប្រសិនបើ TikTok បិទសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅសហរដ្ឋអាមេរិក…

Read More

ថាមពលអគ្គិសនី នៅតែដើរតួយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មរបស់ឡាវ នៅឆ្នាំ២០២៤

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស បានបង្ហាញឲ្យដឹងថា ការនាំចេញថាមពលអគ្គិសនី បានបន្តក្លាយជាការបង្កើតប្រាក់ចំណូលដ៏ធំបំផុតនៅក្នុងពាណិជ្ជកម្មរបស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ​ ដោយបង្កើតបានជិត ៩៨០លានដុល្លារ ឬស្មើទៅនឹង ១៥,៣៥% នៃការនាំចេញសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសឡាវ សម្រាប់ឆ្នាំ២០២៤ សម្រេចបាន ១៦,៣៥ពាន់លានដុល្លារ ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ ៨,១៤ពាន់​លាន​ដុល្លារ និង​ការ​នាំ​ចូល​មាន​តម្លៃ…

Read More

ជប៉ុន គ្រោងដំឡើងពន្ធលើសណ្ឋាគារនៅទីក្រុងក្យូតូ ១០ដង ដើម្បីកាត់បន្ថយភ្ញៀវទេសចរច្រើនលើសលប់

អាជ្ញាធរនៅទីក្រុងក្យូតូ របស់ប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ ខែមករាថា ខ្លួនគ្រោងនឹងដំឡើងពន្ធលើកន្លែងស្នាក់នៅក្នុងសណ្ឋាគាររហូតដល់ទៅ ១០ដង ដើម្បីព្យាយាមកាត់បន្ថយចំនួនភ្ញៀវទេសចរដែលសម្រុកមកលេងកម្សាន្តច្រើនលើសលប់ពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។ប្រទេសជប៉ុន បានឃើញពីចំនួនភ្ញៀវទេសចរបរទេសហក់ឡើងខ្ពស់ខ្លាំង បន្ទាប់ពីជំងឺរាតត្បាត ដោយចំនួនអ្នកទស្សនានៅឆ្នាំ២០២៤ កន្លងទៅ ត្រូវព្យាករថាបានឡើងដល់ទៅជាង ៣៥ លាននាក់។ ជុំវិញកំណើនដ៏ខ្លាំងនេះ អាជ្ញាធរទីក្រុងក្យូតូ…

Read More