កាណាដា៖ បើតាមប្រភពក្រៅផ្លូវការដែលស្និទនឹងរដ្ឋាភិបាលកាណាដា បានប្រាប់មកកាន់សារព័ត៌មានCNNថា ប្រទេសកាណាដាកំពុង ត្រៀមវិធានការឆ្លើយតបទៅនឹងការព្រមានតម្លើងពន្ធគយ ២៥% របស់ប្រធានាធិបតីទើបជាប់ឆ្នោតនៅអាម៉េរិក គឺលោកដូណាល់ត្រាំ ប្រសិនបើអតីតមេដឹកនាំអាម៉េរិករូបនេះហ៊ានផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា។ វិធានការសងសឹករបស់ប្រទេសកាណាដា គ្រោងរួមបញ្ជូនការតម្លើងពន្ធគយលើផលិតផលសំខាន់ៗជាច្រើនមុខដែលនាំចូលពីសហរដ្ឋអាម៉េរិក ខណៈស្ថានភាពនេះកំពុងបង្ហាញឱ្យឃើញថា លទ្ធភាពនៃការកើតមាននូវសង្គ្រាមពាណិជ្ឋកម្មរវាងសហរដ្ឋអាម៉េរិកនិងកាណាដាអាចនឹងជៀសមិនផុតនោះឡើយ ប្រសិនលោកដូណាល់ត្រាំពិតជាអនុវត្តផែនការគោលនយោបាយពន្ធរបស់លោកលើប្រទេសមួយនេះមែននោះ ហើយវាក៏នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។ ប្រភពដដែលបានបន្តបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាលកាណាដាកំពុងធ្វើការរៀបបញ្ជីឈ្មោះផលិតផលនាំចូលពីរបស់សហរដ្ឋអាម៉េរិក ដើម្បីជាគោលដៅសម្រាប់ការតម្លើងពន្ធគយ ហើយនៅក្នុងកិច្ចការងារនេះ គេនឹងផ្តោតសំខាន់លើផលិតផលទំនិញណាដែលអាចផ្ញើជាសារនយោបាយទៅកាន់សហរដ្ឋអាម៉េរិក…
Read More