Advertisement

រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ កម្ពុជា ទទួលបានចំណូលពីការនាំចេញផលិតផលកៅស៊ូជាង ៦៧១,៧លានដុល្លារ នៅឆ្នាំ២០២៤

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូលពីការនាំចេញផលិតផលកៅស៊ូ មានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង ១៥០លានដុល្លារ ធៀបឆ្នាំ២០២៣។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ឌិត…

Read More

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជំហានដំបូងនូវផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នៅថ្ងៃទី១ កុម្ភៈ

ភ្នំពេញ ៖ ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយចាប់ផ្តើម នៅរៀងរាល់ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង១១យប់…

Read More

[WATCH VIDEO] សេចក្តីថ្លែងការណ៍ពិសេស ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥

https://youtu.be/aOtpMxA_10A

Read More

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ឆ្នាំ២០២៤រោងចក្រផលិតសំបកកង់ឡានទាំង៣ ស្រូបជ័រកៅស៊ូក្នុងស្រុកជិត៦ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ៩៦លានដុល្លារ

លោក ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ…

Read More

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)សម្រេចលទ្ធផលបាន៨២%ហើយ

គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រសម្រេចលទ្ធផល៨២,០៣%ហើយ។នេះបើតាមការឱ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ លោក បានឱ្យដឹងថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំងលើការងារអ៊ុតAC ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ ដោយគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ…

Read More

កម្ពុជា-អូស្រ្តាលី កំពុងពិនិត្យលទ្ធភាពរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិនិត្យលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ភាគីទាំងពីរ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលីជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,…

Read More

តើការឡកម៉ុងសាយមានអត្ថន័យយ៉ាងណា ក្នុងថ្ងៃចូលឆ្នាំចិន ជាពិសេសសម្រាប់អ្នករកស៊ី?

ភ្នំពេញ៖ ម៉ុងសាយជាក្រុមរបាំប្រពៃណីចិនមួយដែលរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ឆ្នៃជារូបសត្វតោ ហក់ លោត ចុះឡើងនៅលើបង្គោលដែក ធ្វើត្រាប់តាមកាយវិការសត្វតោពិតៗបូកបញ្ចូលក្បាច់គុណពិសេសៗជាច្រើនទៀតអមដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងកងឱ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោ។ ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនមានជំនឿថា ម៉ុងសាយគឺជាតំណាងសត្វតោដែលមានឫទ្ធិខ្លាំងក្លា អាចបណ្ដេញ ឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃទាំងពួងដើម្បីនាំមកនូវសិរីសួស្ដី នាំលាភនាំជ័យក្នុងឆ្នាំថ្មី។ ចំពោះការរាំម៉ុងសាយមួយគេត្រូវការឱ្យមានអ្នករាំចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយអ្នករាំម៉ុងសាយគេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។ តាមរយៈអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ចិនបានឱ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះគឺ ជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានរឿងរបស់ដូនតា ឬកុងម៉ាប្រាប់តៗពីមួយជំនាន់ទៅមួយជំនាន់ដែលគេជឿថា…

Read More

ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានជាង១៨លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង…

Read More

កម្ពុជា​ស្នើក្រុមហ៊ុន Emirates Airline បង្កើនជើងហោះហើរត្រង់បន្ថែមទៀត

កម្ពុជាស្នើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកឱ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ក្រៅពីភ្នំពេញ ដែលមានសៀមរាប និងព្រះសីហនុ ជាដើម។ នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Mohammed Al Qassim Country Manager របស់ក្រុមហ៊ុន…

Read More

ក្រសួងកសិកម្ម បានសហការជាមួយរោងម៉ាស៊ីន២៥ ដើម្បីបង្កើនការទិញស្រូវរបស់កសិកររហូតដល់ខែមីនា ក្នុងបរិមាណជាង៤២ម៉ឺនតោន

ដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ រោងម៉ាស៊ីនក្នុងស្រុកចំនួន២៥ បានបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិង ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ទិញស្រូវពីកសិកររហូតដល់ខែមីនា ឆ្នាំ២០២៥ ក្នុងបរិមាណជាង៤២ម៉ឺនតោន។ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា រោងម៉ាស៊ីនក្នុងស្រុកបង្កើនការទិញស្រូវដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដោយក្នុងនោះរោងម៉ាស៊ីនសហការជាមួយក្រសួងកសិកម្ម…

Read More