Advertisement

ជនជាតិវៀតណាមប្រុសស្រី២៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញ ក្រោយរកឃើញលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន

ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី២៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញ ក្រោយរកឃើញលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ នេះបើតាមការឱ្យដឹងពីអគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥…។

ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិតស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យអគ្គនាយកអន្តោប្រវេសន៍ពង្រឹងតួនាទីលើការចុះបង្ក្រាបជនបរទេសលួចចូលមកកម្ពុជាដោយខុសច្បាប់។ ជាមួយគ្នា អគ្គនាយកអន្តោប្រវេសន៍ ក៏បានណែនាំបន្តឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមចំនួន២៤នាក់(ស្រី២នាក់) លើករណីលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

អគ្គនាយកអន្តោប្រវេសន៍ក៏បានបញ្ជាក់ផងដែរថា ក្នុងនោះសមត្ថកិច្ចជំនាញទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៦នាក់, ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន៤នាក់ និងទទួលបានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន១៤នាក់ស្រី២នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *