Advertisement

វៀតណាម ត្រៀមបើកកិច្ចពិភាក្សាជាមួយដៃគូអន្តរជាតិ ស្តីពីគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ

វៀតណាម៖ រដ្ឋាភិបាលវៀតណាមបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបើកកិច្ចពិភាក្សាជាមួយដៃគូអន្តរជាតិនៅក្នុងខែនេះ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនពីរនៅក្នុងប្រទេស។

រដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋ EVN និងក្រុមហ៊ុនប្រេងនិងឧស្ម័ន PetroVietnam នឹងទទួលបន្ទុកក្នុងការអភិវឌ្ឍគម្រោងនេះ។
ដៃគូអន្តរជាតិដែលវៀតណាមនឹងពិភាក្សាជាមួយ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពល ដែលកំពុងកើនឡើងនៅក្នុងប្រទេស។

ក្នុងឆ្នាំ ២០០៩ វៀតណាមបានអនុម័តផែនការអភិវឌ្ឍរោងចក្រ ថាមពលនុយក្លេអ៊ែរចំនួនពីរដំបូងរបស់ខ្លួន ប៉ុន្តែត្រូវបានផ្អាកទុក នៅក្នុងឆ្នាំ 2016 បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅប្រទេសជប៉ុន និងដោយសារបញ្ហាថវិកា។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នតម្រូវការថាមពលកំពុងកើនឡើង វៀតណាមបានសម្រេចចិត្តបន្តគម្រោងនេះ។រោងចក្រនេះមានសមត្ថភាពរួមគ្នាសរុប 4 ជីហ្គាវ៉ាត់ គ្រោងនឹងសាងសង់ដោយក្រុមហ៊ុន Rosatom របស់រុស្ស៊ី និង ក្រុមហ៊ុន Japan Atomic Power Co នៅខេត្ត Ninh Thuan ភាគ កណ្តាល។

សូមបញ្ជាក់ថា គម្រោងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ ២០៣១ ហើយនឹងជួយឱ្យវៀតណាមបំពេញតម្រូវការថាមពល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *