Advertisement

រោងចក្រវេចខ្ចប់ចេកអំបូងលឿងរបស់អ្នកឧកញ៉ា ហេង ឡុង ត្រៀមធ្វើការនាំចេញទៅកាន់ទីផ្សារចិន និងប្រទេសធំៗមួយចំនួនទៀត

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥បានចុះពិនិត្យរោងចក្រវិចខ្ចប់ចេកអំបូងលឿង ក្រុមហ៊ុន ហេង ឡុង (បឹងកេត)របស់អ្នកឧកញ៉ា ហេង ឡុង ដើម្បីត្រៀមធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសធំៗមួយចំនួនទៀតផងដែរ។
នេះបើតាមរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងដំណើរចុះពិនិត្យរបស់លោកអភិបាលខេត្តកំពង់ចាម និងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ដំណាំចេកនៅខេត្ដកំពង់ចាមត្រូវបានពេញនិយមនាំចេញយ៉ាងច្រើនទៅកាន់ប្រទេសជប៉ុន និងប្រទេសចិន។ ក្នុងនោះ សម្រាប់ក្រុមហ៊ុនអ្នកឧកញ៉ា ហេង ឡុង បានផ្ដល់ការងារដោយផ្ទាល់ជាច្រើន ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ដែលជាការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកយ៉ាងច្រើន។

សូមជម្រាបជូនថា អ្នកឧកញ៉ា ហេង ឡុង គឺជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅក្នុងវិស័យកសិកម្ម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាផងដែរ។ អ្នកឧកញ៉ា ហេង ឡុង មានក្រុមហ៊ុនជាច្រើននៅក្នុងដៃ ដែលបានផ្ដល់ឱកាសការងារជាច្រើនម៉ឺនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ១)ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ដែលបានវិនិយោគលើចំការកៅស៊ូ លើផ្ទៃដីចំនួន ៧០០០ ហិកតា និងចំការចេក លើផ្ទៃដីចំនួន ១៥០០ហិកតា ២)ក្រុមហ៊ុន បឹងកេត ផ្លេនធីង & អ៊ិនដាសស្ទ្រៀល ដែលផលិតដំណាំស្វាយស្រស់ សម្រាប់បម្រើការនាំចេញ ៣)ក្រុមហ៊ុន ឡុង ស្រេង ហ័រ ជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន ដែលមានជំនាញក្នុងការដាំចេក និងមានចំការចេកអំបូងលឿង លើផ្ទៃដីចំនួន ៧០០ហិកតា សម្រាប់បម្រើការនាំចេញ ៤)ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និង ៥)ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គ បឹងកេត៕

Leave a Reply

Your email address will not be published. Required fields are marked *