មន្ត្រីម្នាក់បាននិយាយថា យន្តហោះខ្នាតតូចដឹកកម្មករប្រេង នៅក្នុង Unity State របស់ប្រទេសស៊ូដង់ខាងត្បូង បានធ្លាក់កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស 20 នាក់ ។
លោក Gatwech Bipal រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ Unity State បាន និយាយថា យន្តហោះបានធ្លាក់នៅឯព្រលានយន្តហោះ Unity oilfield កាលពីព្រឹកថ្ងៃពុធ ខណៈដែលវាកំពុងធ្វើដំណើរទៅកាន់ រដ្ឋធានី Juba ។
លោក Bipal បានបន្តថា អ្នកដំណើរទាំងនោះគឺជាកម្មករប្រេងរបស់ ក្រុមហ៊ុន Greater Pioneer Operating Company (GPOC) ដែលជាសម្ព័ន្ធក្រុមហ៊ុនដែលរួមមានសាជីវកម្មប្រេងជាតិចិន និងសាជីវកម្មប្រេង រដ្ឋ Nile Petroleum ។
លោក បន្ថែម ថាក្នុងចំណោម អ្នកស្លាប់មាន ជនជាតិ ចិន២នាក់ និង ឥណ្ឌាម្នាក់។ប៉ុន្តែ លោក Bipal មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៃការធ្លាក់យន្តហោះនោះទេ៕
Leave a Reply