Advertisement

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon ត្រូវបានចោទប្រកាន់ពីបទបះបោរ ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក ដែលលោកអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ

កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអាទិត្យនេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ ពីបទដឹកនាំការបះបោរទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក រយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក និងគណបក្សប្រឆាំង។

មេធាវីរបស់លោក Yoon បានរិះគន់ការចោទប្រកាន់នេះថាជា «ជម្រើសដ៏អាក្រក់បំផុត» និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ ដោយប្រើវិធានការចាំបាច់ប៉ុណ្ណោះ។ ចំណែកឯ គណបក្សប្រឆាំងបានសម្តែងការស្វាគមន៍ចំពោះការចោទប្រកាន់នេះ។ សម្រាប់ការចោទប្រកាន់បែបនេះ គឺមិនធ្លាប់មានពីមុនមកទេ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់អំណាច ហើយប្រសិនបើលោក Yoon ត្រូវបានរកឃើញថាមានទោស នោះលោកអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ។

គួរបញ្ជាក់ថា ការចោទប្រកាន់លោក Yoon ពីបទបះបោរគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុង វិបត្តិនយោបាយដែលកំពុងបន្តនៅកូរ៉េខាងត្បូង។ ការណ៍នេះបង្ហាញពីភាពធ្ងន់ធ្ងរនៃការ ចោទប្រកាន់ប្រឆាំងនឹងលោក និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការស៊ើបអង្កេតឱ្យដល់ទីបញ្ចប់។ អនាគតនយោបាយរបស់លោក Yoon ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែល តុលាការធម្មនុញ្ញ នឹងត្រូវសម្រេចលើជោគវាសនារបស់លោក ក្នុងពេល ឆាប់ៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *