Advertisement

សហរដ្ឋអាមេរិកនឹងទទួលដែនដី Greenland មកគ្រប់គ្រង បន្ទាប់ពីលោកដូណាល់ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញយកទឹកដីស្វយ័តនេះ ពីប្រទេសដាណឺម៉ាក

អាម៉េរិក៖ ប្រធានាធិបតីទើបឡើងកាន់អំណាចរបស់អាម៉េរិក លោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកជឿជាក់ថាសហរដ្ឋអាមេរិកនឹងទទួលដែនដី Greenland មកគ្រប់គ្រង បន្ទាប់ពីលោកបានបង្ហាញចំណាប់អារម្មណ៍ជាថ្មីក្នុងការទិញយកទឹកដីស្វយ័តមួយនេះពីប្រទេសដាណឺម៉ាកនាពេលថ្មីៗកន្លងទៅ។

លោកដូណាល់ត្រាំបានថ្លែងប្រាប់អ្នកយកព័ត៌មានដូច្នេះថា “លោកជឿថាអាម៉េរិកនឹងបានដែនដីនេះមកគ្រប់គ្រង ពីព្រោះពលរដ្ឋ Greenland ប្រមាណជាង ៥៦០០០នាក់មានបំណងចង់ក្លាយជាពលរដ្ឋរបស់អាម៉េរិក”

ការអត្ថាធិប្បាយរបស់លោកដូណាល់ត្រាំនេះ កើតឡើងបន្ទាប់នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលលោកស្រីទៅកាន់លោកដូណាល់ត្រាំនៅអំឡុងជំនួបសន្ទនាតាមរយៈទូរស័ព្ទថា ប្រទេសដាណឺម៉ាកនឹងមិនលក់តំបន់ Greenland ទៅឱ្យអាម៉េរិកនោះឡើយ ហើយនិងបានសង្កត់ធ្ងន់ទៀតថា ដែនដីមួយនេះមិនមែនជាទំនិញសម្រាប់ការដោះដូរនោះទេ។

គួររំលឹកថា លោកដូណាល់ត្រាំបានបង្ហាញបំណងចង់ទិញយកតំបន់ Greenland ដំបូងក្នុងអាណត្តិដឹកនាំលើកទីមួយរបស់លោកកាលពីឆ្នាំ ២០១៩ ដោយលើកហេតុផលពីសារៈសំខាន់ផ្នែកសន្តិសុខជាតិ និងផលប្រយោជន៍ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់ដែនដីមួយនេះ។

ជុំវិញរឿងនេះ លោកដូណាល់ត្រាំបានលើកឡើងទៀតថា “លោកពិតជាមិនយល់ចំពោះជំហររដ្ឋាភិបាលដាណឺម៉ាកដែលព្យាយាមរារាំងអាម៉េរិកនោះឡើយ ហើយវាជារឿងដ៏អមិត្តប្រសិនប្រទេសនេះមិនអនុញ្ញាតឱ្យអាម៉េរិកទិញយកតំបន់ Greenland ពីព្រោះចេតនារបស់អាម៉េរិកគឺដើម្បីផ្តល់ការការពារសម្រាប់ដែនដីសេរីភាពមួយរបស់ពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *