Advertisement

ប្រជាពលរដ្ឋ៣នាក់បានស្លាប់ និងដួលសន្លប់ រងរបួស៦នាក់ ខណៈរងចាំទទួលអាំងប៉ាវ នៅផ្ទះលោកអ្នកឧកញ៉ា

ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយនាក់ មកពីគ្រប់ទិសទី ប្រមូលផ្តុំគ្នាទៅរងចាំទទួលអាំងប៉ាវ នៅភូមិគ្រឹះលោកអ្នកឧកញ៉ា សុខ គង់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈប្រមូលផ្តុំគ្នា នោះ និងដោយសារមនុស្សច្រើន ស្រាប់តែកើតមានអាការៈខ្យល់គរ ដួលសន្លប់ ជាបន្តបន្ទាប់ និងបណ្តាលអោយមានមនុស្សចាស់៣នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀត រងរបួស ត្រូវបានរថយន្តសង្គ្រោះ ជាច្រើនគ្រឿង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *