មីយ៉ាន់ម៉ា ៖បើយោងតាមការចេញផ្សាយដោយកាសែត The Mirror បានរាយការណ៍កាលពីថ្ងៃចន្ទថា អាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ៥០គីឡូក្រាម និងអាភៀនចំនួន ២៤គីឡូក្រាម នៅក្នុងរដ្ឋសាន ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។
សេចក្តីរាយការណ៍បានបន្តថា ដោយអនុវត្តតាមការណែនាំ ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តមួយនៅទីក្រុងកេងទុង រដ្ឋសានកាលពីថ្ងៃសុក្រ ហើយរឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥០គីឡូក្រាម។
សេចក្តីរាយការណ៍បាននិយាយថា បន្ថែមពីលើនេះ ប៉ូលីសបានឆែកឆេរម៉ូតូមួយគ្រឿងនៅក្នុងសង្កាត់តាជីលិក រដ្ឋសាន កាលពីថ្ងៃសៅរ៍ និងរឹបអូសបានអាភៀនឆៅចំនួន ២៤គីឡូក្រាម។
របាយការណ៍បាននិយាយថា ជនសង្ស័យ ២នាក់ មានម្នាក់ត្រូវបានចាប់ខ្លួន ដោយរបាយការណ៍បន្ថែមថា ថ្នាំញៀនដែលរឹបអូសបានមានតម្លៃ ៤១៦,៨លានចាត់ (ប្រហែល ១៩៨.៤៧៦ដុល្លារអាម៉េរិក) ។ របាយការណ៍បាននិយាយថា ជនសង្ស័យត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងគ្រឿងញៀនរបស់ប្រទេស ហើយការស៊ើបអង្កេតបន្ថែមកំពុងបន្ត៕
Leave a Reply