ស្វាយរៀង ៖ ជនជាតិវៀតណាមចំនួន៥នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន និងកាន់កាប់អាវុធខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងបាវិត។ នេះបើតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥…។
ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ដល់១៤កុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។ កម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន៥នាក់ រួមមាន៖ ទី១.ហ្វាម ឌឹកគឿង, ទី២.កាប ឌឹកអាញ់, ទី៣.ង្វៀង វ៉ាន់ទូ, ទី៤.ង្វៀង វ៉ាន់មិ, និងទី៥.ច្រឹង ដឹកម៉ាន់។
ដោយឡែក ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចម្រុះទម្ងន់សរុប ៤៦២៨,៨៩ក្រាម, អាវុធខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់ជាធរមា
Leave a Reply