Advertisement

ថៃ អាចខាតបង់ជិត ១ពាន់លានបាត ដោយសារចិនហាមឃាត់ការនាំចូលទឹកសេរ៉ូ និងម្សៅស្កររបស់ខ្លួន

យោងតាមរបាយការណ៍ក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថាអាជីវកម្មរបស់ថៃ អាចនឹងរងការខាតបង់ទឹកប្រាក់រហូតដល់ទៅ ១ពាន់លានបាត (២៩,៥លានដុល្លារ) បន្ទាប់ពីប្រទេសចិន បានដាក់ចេញបម្រាមលើការននាំចូលទឹកសេរ៉ូ និងម្សៅស្ករ ពីប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។ ប្រទេសចិន បានផ្អាកការនាំចូលទឹកសេរ៉ូ និងម្សៅស្ករចម្រុះពីថៃ ដែលជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក កាលពីខែធ្នូ ដោយសារការព្រួយបារម្ភអំពីអនាម័យរបស់រោងចក្រ ខណ:ការដឹកជញ្ជូនត្រូវបានជាប់គាំងនៅត្រឹមកំពង់ផែចិន។ យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់…

Read More

ក្រុមហ៊ុនចិន DeepSeek កំពុងវាយលុកពិភពលោកខ្លាំង ក្រោយដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃ នូវប្រព័ន្ធ AI ថ្មីរបស់ខ្លួន

DeepSeek ដែលជាក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិមត្តិ (AI) ថ្មីមួយរបស់ចិន បាននិងកំពុងវាយលុកទីផ្សារសកលយ៉ាងខ្លាំង ជាមួយនឹងការចាប់ផ្តើមបញ្ចេញកម្មវិធីគំរូ AI ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាច្រើន រហូតធ្វើឲ្យក្រុមហ៊ុន AI ធំៗដទៃទៀតធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនត្រឹមរយ:ពេលខ្លី។ យ៉ាងណាមិញ ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ កម្មវិធី AI របស់ DeepSeek បានក្លាយជាកម្មវិធីឥតគិតថ្លៃឈានមុខគេ ដែលត្រូវបានទាញយកច្រើនបំផុតនៅលើ…

Read More

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)សម្រេចលទ្ធផលបាន៨២%ហើយ

គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រសម្រេចលទ្ធផល៨២,០៣%ហើយ។នេះបើតាមការឱ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ លោក បានឱ្យដឹងថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំងលើការងារអ៊ុតAC ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ ដោយគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ…

Read More

កម្ពុជា-អូស្រ្តាលី កំពុងពិនិត្យលទ្ធភាពរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិនិត្យលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ភាគីទាំងពីរ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអូស្ត្រាលីជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,…

Read More

តើការឡកម៉ុងសាយមានអត្ថន័យយ៉ាងណា ក្នុងថ្ងៃចូលឆ្នាំចិន ជាពិសេសសម្រាប់អ្នករកស៊ី?

ភ្នំពេញ៖ ម៉ុងសាយជាក្រុមរបាំប្រពៃណីចិនមួយដែលរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ឆ្នៃជារូបសត្វតោ ហក់ លោត ចុះឡើងនៅលើបង្គោលដែក ធ្វើត្រាប់តាមកាយវិការសត្វតោពិតៗបូកបញ្ចូលក្បាច់គុណពិសេសៗជាច្រើនទៀតអមដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងកងឱ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោ។ ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនមានជំនឿថា ម៉ុងសាយគឺជាតំណាងសត្វតោដែលមានឫទ្ធិខ្លាំងក្លា អាចបណ្ដេញ ឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃទាំងពួងដើម្បីនាំមកនូវសិរីសួស្ដី នាំលាភនាំជ័យក្នុងឆ្នាំថ្មី។ ចំពោះការរាំម៉ុងសាយមួយគេត្រូវការឱ្យមានអ្នករាំចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយអ្នករាំម៉ុងសាយគេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។ តាមរយៈអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ចិនបានឱ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះគឺ ជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានរឿងរបស់ដូនតា ឬកុងម៉ាប្រាប់តៗពីមួយជំនាន់ទៅមួយជំនាន់ដែលគេជឿថា…

Read More

ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានជាង១៨លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលសរុបប្រមាណ ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង ០,០១% ធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ១៨,៣៩លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង…

Read More

លោក Mark Zuckerberg លើកឡើងថា Meta នឹងចាយលុយ ៦៥ពាន់លានដុល្លារ អភិវឌ្ឍន៍លើ AI នៅឆ្នាំនេះ

មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Mark Zuckerberg បាននិយាយកាលចុងសប្តាហ៍មុនថា ក្រុមហ៊ុន Meta Platforms របស់ខ្លួន គ្រោងនឹងចំណាយទឹកប្រាក់ច្រើនមហាសាលរហូតដល់ទៅ ៦៥ពាន់លានដុល្លារ ដើម្បីពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួននៅឆ្នាំនេះ ក្នុងគោលបំណងពង្រឹងជំហរដើម្បីប្រឆាំទៅនឹងគូប្រជែងធំៗ ដូចជា OpenAI និង Google ជាដើម។…

Read More

កម្ពុជា​ស្នើក្រុមហ៊ុន Emirates Airline បង្កើនជើងហោះហើរត្រង់បន្ថែមទៀត

កម្ពុជាស្នើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកឱ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ក្រៅពីភ្នំពេញ ដែលមានសៀមរាប និងព្រះសីហនុ ជាដើម។ នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Mohammed Al Qassim Country Manager របស់ក្រុមហ៊ុន…

Read More

ក្រសួងកសិកម្ម បានសហការជាមួយរោងម៉ាស៊ីន២៥ ដើម្បីបង្កើនការទិញស្រូវរបស់កសិកររហូតដល់ខែមីនា ក្នុងបរិមាណជាង៤២ម៉ឺនតោន

ដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ រោងម៉ាស៊ីនក្នុងស្រុកចំនួន២៥ បានបន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិង ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ទិញស្រូវពីកសិកររហូតដល់ខែមីនា ឆ្នាំ២០២៥ ក្នុងបរិមាណជាង៤២ម៉ឺនតោន។ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា រោងម៉ាស៊ីនក្នុងស្រុកបង្កើនការទិញស្រូវដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ ដោយក្នុងនោះរោងម៉ាស៊ីនសហការជាមួយក្រសួងកសិកម្ម…

Read More

ក្រុមហ៊ុន Mitsubishi ពិចារណាមិនចូលរួមក្នុងផែនការបញ្ចូលរួមគ្នារវាង Nissan និង Honda

ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុនដែលជាដៃគូរបស់ក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមនៅក្នុងផែនការច្របាច់បញ្ចូលគ្នាដែលត្រូវបានគ្រោងទុករវាងក្រុមហ៊ុន Nissan និង Honda Motor នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។ យោងតាមប្រភពដែលដឹងពីបញ្ហានេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Mitsubishi Motors…

Read More