Advertisement

ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ នឹងបើកការដ្ឋានសាងសង់ឆាប់ៗខាងមុខនេះ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។ នេះបើតាមការឱ្យដឹងពី លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពគម្រោង និងទិសដៅការងារបន្តរបស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ…

Read More

ក្រុមហ៊ុន រ៉ូយាល់រេលវេ ​ទិញបានរថភ្លើងដឹកទំនិញថ្មី ៤៤គ្រឿងទៀត ពីប្រទេសចិន

រថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថភាពពិសេសជាច្រើនសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់…

Read More

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ។ ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា…

Read More

លោក ឃឹម ហ្វីណង់ ស្នើឱ្យរួមគ្នាជំរុញកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជា ដើម្បីបញ្ចៀសហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​នាថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ ថា ពេលវេលានេះមិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេល​មូរដៃ​អាវ​ធ្វើ​ការរួមគ្នាជំរុញឱ្យកសិករងាក​មក​ចាប់​យក​ពូជ​អង្ករ​ក្រអូប​របស់​កម្ពុជា​ជំនួស​ពូជ​ស្រូវ​វៀតណាម​វិញ ដើម្បីបញ្ចៀសហានិភ័យទីផ្សារនៅរដូវក្រោយទៀត។លោកលើកឡើងបែបនេះ គឺឆ្លើយតបទៅនឹងការផផ្សាយរបស់វិទ្យុអាសុីសេរីដែលបានកាត់យកពាក្យសំដីតបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ពាក់ព័ន្ធអំពីបញ្ហាស្រូវធ្លាក់ថ្លៃ​ ត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី…

Read More

ស្ថាប័នជំនាញ បើកកិច្ចពិភាក្សារួមគ្នា ដើម្បីរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចកម្ពុជា រយៈពេល៤ឆ្នាំ

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរយៈពេល៤ឆ្នាំ (២០២៥-២០២៨”)។កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី…

Read More

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk សម្រេចប្រកាសប្រមូលរថយន្តជាង៣សែនគ្រឿង នៅអាមេរិកមកវិញក្រោយមានបញ្ហាកាំមេរ៉ាមើលក្រោយ

អាមេរិក ៖ ក្រុមហ៊ុន Tesla បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនកំពុងប្រមូលរថយន្តប្រមាណ២៣៩,០០០គ្រឿង នៅសហរដ្ឋអាមេរិក ត្រឡប់មកវិញ ដោយសារតែបញ្ហាកាំមេរ៉ាក្រោយ ដែលអាចមិនដំណើរការ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ការប្រមូលរថយន្តនេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក បានបើកការស៊ើបអង្កេត លើរថយន្ត…

Read More

កសិករជាង២៨០គ្រួសារក្នុងខេត្តកំពង់ធំ ងាកមកផលិតស្រូវសែនក្រអូបជំនួសឱ្យពូជស្រូវ OMវិញ

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រជាកសិករចំនួន២៨៥គ្រួសារនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានផ្តិតមេដាយស្ម័គ្រចិត្តស្នើសុំចងក្រងគ្នា ជាសហគមន៍កសិកម្មទំនើបដើម្បីផលិតស្រូវសែនក្រអូបលក់បានតម្លៃថ្លៃ ជំនួសឱ្យពូជស្រូវ OMវិញ។លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថា បងប្អូនកសិករចំនួន ២៨៥គ្រួសារ មានផ្ទៃដីដាំដុះស្រូវសរុប ជិត៣៣០០ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…

Read More

គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក ចាប់អារម្មណ៍ពីឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា

គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាពីឱកាសវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក…

Read More

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា

(កំពង់ឆ្នាំង)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។ ការណែនាំបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី…

Read More

លោក ស៊ុន ចាន់ថុល ជំរុញវិនិយោគិនឱ្យបន្តផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការជំរុញ និងលើកទឹកចិត្តទៅកាន់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជាថែមទៀត។លោកថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) នាខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា…

Read More