Advertisement

ADB បានព្យាករណ៍ថា កម្ពុជាឈរលេខបី ដែលសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥

តាមរយៈការព្យាករពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងឈរនៅលេខរៀងទី៣ ដែលសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៥នេះ ដោយខ្ពស់ជាងប្រទេសថៃ ខ្ពស់ជាងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចទៅទៀត។ទិន្នន័យដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ធនាគារ ADB បានបង្ហាញថា ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម នឹងសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅឆ្នាំនេះ ពោលមានកំណើន៦,២%…

Read More

បច្ចុប្បន្នខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ក្នុងទុនវិនិយោគ ៣ ពាន់លានដុល្លារ

គិតមកដល់ពេលនេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ ដែលកំពុងដំណើរការ ក្រោមទំហំទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ដោយបានជំរុញចរន្តសេដ្ឋកិច្ចខេត្តមួយនេះឱ្យរីកចំរើនពីមួយថ្ងៃទៅថ្ងៃ។ នេះបើតាមរបាយការណ៍របស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ប្រភពដដែល បានបន្តថា គិតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀង…

Read More

ប្រុងប្រយ័ត្ន! កម្ចីអនឡាញខុសច្បាប់​ និងជាប្រព័ន្ធ!‌‌‌

ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark)​ សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង​ ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានដូចជា រូបភាព​ វីដេអូ​ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលជាដេីម។ ថ្មីៗនេះមន្ត្រីជំនាញនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចមួយក្រុមបានប្រេីវិធីសាស្រ្តធ្វើការផ្សព្វផ្សាយអំពីការផ្តល់កម្ចីឥណទានតាមអនឡាញ ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។ ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឲ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ ព្រមទាំងគំរាមកំហែងបង្ហោះរូបភាព…

Read More

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការណ៍ច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានកំណត់ថា បន្ទាប់ពីការប្រឡងបានបញ្ចប់មួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ព្រឹកនេះនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការចំនួន ១,៦១៦ច្បាប់ របស់បេក្ខជន ៨០៨នាក់ ដែលបានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ…

Read More

រាជរដ្ឋាភិបាលកម្ពុជា កំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើផ្នែកអនាម័យនិងទឹកស្អាត

កំពង់ធំ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើផ្នែកអនាម័យនិងទឹកស្អាត ដែលជាកត្តាសំខាន់នៃ ការលើកកម្ពស់សុខភាព ដើម្បីជួយប្រជាពលរដ្ឋឱ្យមានសុខភាពល្អប្រសើរ តាមរយៈនៃការអនុវត្តបញ្ហាអនាម័យ ដើម្បីជៀសផុតពីជំងឺ ដង្កាត់ផ្សេងៗ។​លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ លើកឡើងក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា ស្នោ-ឃ្លៃ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ…

Read More